• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន ៣០៦,៩០០រៀលជូនកម្មការនីចំនួន១នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣០៦,៩០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះលី ពិសី ភេទប្រុស អត្តលេខ៣២៦៧៣ បម្រើការងារផ្នែកដេរ មូលហេតុដោយសារកូនគាត់រលាកទឹកក្ដៅធ្ងន់ធ្ងរ។

ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមជូនពរបងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងជួបតែសំណាងល្អគ្រប់គ្នា៕

អត្ថបទទាក់ទងដទៃទៀត