កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន២២៥,៥០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ មួង គង់ អត្តលេខLR5046S ជាសមាជិកសហជីព មូលហេតុបងប្រុសគាត់បានទទួលមរណភាព។
ឆ្លៀតឱកាសនោះលោក អ៊ឹម ចនថៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក សូមអរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការនីដែលជាសមាជិកនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា។





