• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក បានធ្វើការរៃអង្គាសថវិកាចំនួន ១,៩៣២,០០០រៀល ជូនទៅដល់កម្មការិនីម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានរៃអង្គាសថវិកាសរុបចំនួន១,៩៣២,០០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ លង់ ធារ៉ា អត្តលេខ9520 មូលហេតុដោយគាត់បានទទួលមរណភាពដោយសារតែជំងឺ។ ថវិកាដែលឧបត្ថម្ភជូនគាត់ក្នុងនោះរួមមាន៖

១.ការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.កចំនួន៧៦៤,០០០រៀល។

២.ការឧបត្ថម្ភពីសំណាក់លោកថៅកែរោងចក្រចំនួន៤០០,០០០រៀល។

៣.ការឧបត្ថម្ភពីលោក វិចិត្រប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចំនួន២០០,០០០រៀល។

៤.ប្រាក់ខែចុងក្រោយរបស់គាត់ចំនួន១៤២ដុល្លា។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក សូមមជួយរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត