• English
  • ភាសាខ្មែរ
  • Chinese

លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ចេញញត្តិគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តួចផ្តើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ដែលជាអង្គការវិជ្ជាជីវៈតំណាងឱ្យកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ, ផលិតស្បែកជើង និងកាបូប ដែល​​កំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅ ដកហូតសញ្ជាតិខ្មែរ ពីរាល់ជនណាដែលឃុបឃិត ជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។

ការផ្តួចផ្តើមគំនិតនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀតដែលបញ្ជាក់ឲ្យកូនខ្មែរក្នុងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ បានឃើញ ចងចាំ និងយល់ដឹងយ៉ាងប្រត្យក្សថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ក្នុងប្រវត្តិសាស្រ្តជាតិជាង ៥០០ឆ្នាំចុងក្រោយមកនេះ ដែលគ្រប់កាលៈទេសៈ នៃដំណើរជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិ    បាល និងគណបក្សប្រជាជនកម្ពុជា បានតម្កល់ខ្ពស់ជានិច្ច និងខិតខំគ្រប់បែបយ៉ាង ដើម្បីការពារ និងសម្រេចឲ្យបាននូវឧត្តម ប្រយោជន៍ជូនជាតិ និងប្រជាជន ជាពិសេសការកសាង និងរក្សាការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាព ជាតិ ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលើកកម្ពស់ចំណេះដឹង និងជីវភាពប្រជាជន។

ឈរលើមូលដ្ឋាននៃគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា សូមជនរួមជាតិទាំងអស់ បន្តរួបរួមស្មារតីជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីយើងរួមគ្នាបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ជាតិយើង គឺការធានាឲ្យបានច្បាស់ និងម៉ឺងម៉ាត់ថា ជនជាតិខ្មែរគ្រប់រូប មិនថាខ្មែរពីកំណើត ឬជនទទួលបានសញ្ជាតិខ្មែរនោះទេ គឺត្រូវតែមានកាតព្វកិច្ចការពារឧត្តម ប្រយោជន៍ជាតិ ហើយរាល់សកម្មភាពឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិ គឺជាទង្វើក្បត់ជាតិ ដែលត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បាប់ រួមទាំងការដកហូតសញ្ជាតិខ្មែរ៕

អត្ថបទទាក់ទងដទៃទៀត