កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បានរៃអង្គាសថវិកាចំនួន១៧៣,៥០០រៀល ជូនសមាជិកម្នាក់ឈ្មោះ សន ចំរើន អត្តលេខLR5997S បម្រើការងារផ្នែករៀបចំ នៅអាគារB ដោយមូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសយ៉ាងធ្ងន់ធ្ងរ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក។
ឆ្លៀតឱកាសនោះ លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕