• English
  • ភាសាខ្មែរ
  • Chinese

នាយកសាលាភាសា យ៉ុង ជឺក ចូលរួមថវិកាឧបត្ថម្ភចំនួន ១,២០៤,៥០០រៀល និង ៦២៤.៥២ដុល្លា ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ នាយកសាលាភាសា យ៉ុង ជឺក ដែលមានទីតាំងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល បានចូលរួមថវិកាឧបត្ថម្ភចំនួន ១,២០៤,៥០០រៀល និង ៦២៤.៥២ដុល្លា សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។