កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី សុខ សុខលី និងលោក ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ជូនសមាជិកកម្មការិនីចំនួន ២នាក់ មូលហេតុសម្រាលកូន ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល។
ឆ្លៀតឱកាសនោះ លោកស្រី សុខ សុខលីនិង លោក ថន ចាន់ថេន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ជិនម៉ី អ៊ិនដាសស្រ្ទៀល (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕