• English
  • ភាសាខ្មែរ
  • Chinese

[ព័ត៌មានផ្លូវការ] ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រេចបាន ២១២ ដុល្លារក្នុងមួយខែ!


ភ្នំពេញ៖ ផ្អែកលើលទ្ធផលនៃការបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងឆ្នាំ២០២៧ ដែលទើបតែបានបញ្ចប់ លទ្ធផលផ្លូវការបានបង្ហាញថា សំឡេងភាគច្រើនបានគាំទ្រលើកម្រិត ២១០ ដុល្លារ ក្នុងចំណោមសំឡេងសរុប។
លទ្ធផលនៃការបោះឆ្នោតលម្អិតមានដូចខាងក្រោម៖
• កម្រិត ២១០ ដុល្លារ៖ ទទួលបាន ៤៧ សំឡេង
• កម្រិត ២២៥ ដុល្លារ៖ ទទួលបាន ៣ សំឡេង
• សំឡេងមិនបានការ៖ ១ សំឡេង
ជាពិសេសបន្ថែមពីលើនេះ ដើម្បីជាការគាំទ្រ និងយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន បន្ថែមជូន ២ ដុល្លារ បន្ថែមទៀត។
ជាលទ្ធផលសរុប ប្រាក់ឈ្នួលអប្បបរមាផ្លូវការសម្រាប់ឆ្នាំ២០២៧ គឺ ២១២ ដុល្លារ ក្នុងមួយខែ។ ដោយឡែក ចំពោះប្រាក់មធ្យោបាយធ្វើដំណើរ គឺត្រូវបានសម្រេច រក្សាចំនួន ២,៥ ដុល្លារ ដូចដើមដដែល។


 

អត្ថបទទាក់ទងដទៃទៀត