• English
  • ភាសាខ្មែរ
  • Chinese

លោក សុខ វណ្ណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១,៩២០,០០០រៀល ជូនសមាជិកសហជីពចំនួន១៦នាក់

ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១,៩២០,០០០រៀល ជូនសមាជិកសហជីពចំនួន១៦នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ក្នុងនោះរួមមាន៖

១. អ្នកសម្រាលបុត្រ ចំនួន ៦នាក់។

២. អ្នកឈឺធ្ងន់ ចំនួន ៩នាក់។

៣. អ្នករៀបអាពាហ៍ពិពាហ៍ ចំនួន១នាក់។

នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត