• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២៤០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់

កណ្ដាល៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្ដយុវជនកម្ពុជា លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៤០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀល ក្នុងនោះរួមមាន៖

១. ឈ្មោះ ហាន ពុំ ភេទស្រី អត្តលេខ0280 ក្រុមលាបកាវ មូលហេតុសម្រាលកូន។

២. ឈ្មោះ ណោ ធារី ភេទស្រី អត្តលេខ4567 ក្រុមវេចខ្ចប់ មូលហេតុរៀបអាពាហ៍ពិពាហ៍។

៣.ឈ្មោះ កែន ចាន់ធូ ភេទស្រី អត្តលេខ4063 ក្រុម13 មូលហេតុរៀបអាពាហ៍ពិពាហ៍។

៤.ឈ្មោះ ខន ចាន់រដ្ឋ ភេទស្រី អត្តលេខ3589 ក្រុមលាបកាវ មូលហេតុរៀបអាពាហ៍ពិពាហ៍។

នាឱកាសនោះ លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត