កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៦០០,០០០រៀល ជូនសមាជិកចំនួន៥នាក់ ក្នុងនោះមានបងប្អូនដែលរៀបអាពាហ៍ពិពាហ៍ និងសម្រាលកូន ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១២០,០០០រៀល។
ឆ្លៀតឱកាសនោះ តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ សូមថ្លែងអំណរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕








 
				 
													 
													 
													