កំពង់ស្ពឺ៖ នៅថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ឹម ចាន់ថៃ ជាប្រធានសហីជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ឈ្មោះ សាត សុភី អត្ដលេខ A10611L ផ្នែក A3ខ្សែទឹកហូរ ដែលជួបទុក្ខលំបាកភ្លើងឆេះមុខ ដែលហេតុការណ៍ស្ថិតនៅភូមិតាកេត ឃុំព្រះស្ដេច ខេត្ដព្រៃវែង។
ថវិការៃអង្គាសសម្រាប់ប្រគល់ជូនប្អូនស្រីមានចំនួន ១០៨,២០០រៀល៕