• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោកស្រី ផល ភា និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល បាននាំយកប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពចំនួន ៤នាក់ ដោយសមាជិក ៤នាក់មានអ្នកមានជម្ងឺធ្ងន់ធ្ងរ, ទើបរៀបអាពាហ៍ពិពាហ៍ ដោយក្នុងម្នាក់ទទួលបានចំនួន ១០០,០០០រៀល សរុបប្រាក់ឧបត្ថម្ភជូនសមាជិក ចំណាយអស់ចំនួន ៤០០,០០០រៀល។

ក្នុងនោះរួមមាន៖

១.អ្នកទើបវះកាត់ មានចំនួន ២នាក់ សរុបចំណាយ ២០០,០០០រៀល

២.អ្នកគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១នាក់ សរុបចំណាយ ១០០,០០០រៀល

៣.អ្នកទើបរៀបអាពាហ៍ពិពាហ៍ចំនួន ១នាក់ សរុបចំណាយ ១០០,០០០រៀល៕