កំពង់ស្ពឺ៖នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់សមាជិកចំនួន ៥នាក់ប្រចាំខែវិច្ឆិកានេះ ដែលសមាជិកសហជីពទាំងនោះខ្លះទើបសម្រាលកូន ខ្លះទើបរៀបអាពាហ៍ពិពាហ៍ និងខ្លះមានទុក្ខជាទម្ងន់។ សម្រាប់ប្រាក់ឧបត្ថម្ភដែលបានជួយដល់សមាជិកសរុបមានចំនួន ៤៥០,០០០រៀល។ រួមមាន៖
- លោកស្រី ពុទ្ធ ចាន់ធី អត្ដលេខ LR3123O ផ្នែករៀបចំ មូលហេតុ៖ សម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល
- លោកស្រី មឿន ដាលីន អត្ដលេខ 2454 ផ្នែកទឹកហូរ B3 មូលហេតុ៖ រៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល
- លោកស្រី សុន ម៉ុម អត្ដលេខ LR1291D ផ្នែកប្រធានអូសពុម្ភ មូលហេតុ៖ កាត់សាច់ច្រមុះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល
- លោកស្រី ឈី ឧស្សាហ៍ អត្ដលេខ LR2455L ផ្នែកទឹកហូC3 មូលហេតុ៖ គ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល
- លោកស្រី កុសល់ លីហ្សា អត្ដលេខ LR2602S ផ្នែកដេរ7 មូលហេតុ៖ គ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល៕