• English
  • ភាសាខ្មែរ
  • Chinese

លោក ទិត សុភានិង លោក ឌី សំបាន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានយកប្រាក់ឧបត្ថម្ភចំនួន២៦៣,៨០០រៀលជូនប្រពន្ធរបស់កម្មករម្នាក់ដែលឈឺធ្ងន់សម្រាកនៅមន្ទីពេទ្យ

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា និង​ លោក ឌី សំបានតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានយកប្រាក់ឧបត្ថម្ភចំនួន២៦៣,៨០០រៀលជូនកម្មករម្នាក់ឈ្មោះ ណៃ សួម អត្តលេខ AJ01877 បម្រើការងារផ្នែកដេរ ក្រុមB4  មូលហេតុគឺប្រពន្ធរបស់គាត់បម្រើការងារផ្នែកអានាម័យបានឈឺធ្ងន់ហើយសម្រាកនៅមន្ទីពេទ្យ។

នាឱកាសនោះ លោក ទិត សុភា និង លោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមថ្លែងអំណរគុណដល់លោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មរ កម្មការិនីទាំងអស់ដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត