• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ួន មេង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៥០,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក

កំពង់ឆ្នាំង៖នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ួន មេង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជូនសមាជិកសហជីពមួយរូបឈ្មោះ ស៊ុំ សាយ ភេទ ប្រុស អត្តលេខ ៣៤៩៩៦ ផ្នែកទូទៅ A១  ដោយសារឪពុកបង្កើតរបស់គាត់បានទទួលមរណៈភាព។

ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៥០,០០០រៀល៕

សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត