កំពង់ស្ពឺ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បាននាំយកថវិកាចំនួន ២៧៩,៤១ដុល្លានិងលុយខ្មែរចំនួន៧០០,៨០០រៀលជូនកម្មករម្នាក់ឈ្មោះ សឿន កុសល អត្តលេខ10914 បម្រើការងារផ្នែកនូវឡាញ ក្រុម25 មូលហេតុគាត់ទទួលមរណភាពដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។
នាឱកាសនោះសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជានិងសូមអគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អសុខភាពល្អនិងសូមជូនបុណ្យកុសលគ្រប់ៗគ្នា៕









