កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន២១០,០០០រៀលជូនបងស្រីម្នាក់ឈ្មោះឈឿន ផលលីន អត្តលេខ4212 ជាសមាជិកសហជីពគាត់មានទុក្ខជាទម្ងន់មូលហេតុប្ដីរបស់គាត់បានទទួលមរណភាព។
ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ប្អូនស្រីនិងសូមអរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលតែងតែយកចិត្តទុក្ខដាក់ដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕
.jpg)



