កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៨១៤,៥០០រៀលដើម្បីជួយទៅដល់កងទ័ពខ្មែរនៅសមរភូមិជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមយ៉ាងក្ដៅគគុកដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់កងទ័ពសៀមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជួយទៅដល់ប្រជាជនភៀសសឹកពីកន្លែងមានសង្គ្រាមទៅទីទួលសុវត្ថិភាព។ថវិការទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក។
ឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់កងទ័ពខ្មែរនិងជនភៀសសឹក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕



