• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក បានរៃអង្គាសទឺកប្រាក់ចំនួន២,០០០,០០០រៀលជូនវីរកងទ័ពនិងបងប្អូនជនភៀសសិក

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន២,០០០,០០០រៀលដើម្បីជួយទៅដល់កងទ័ពខ្មែរនៅសមរភូមិជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមយ៉ាងក្ដៅគគុកដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់កងទ័ពសៀមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនិងជួយទៅដល់ប្រជាជនភៀសសឹកពីកន្លែងមានសង្គ្រាមទៅទីទួលសុវត្ថិភាព។ថវិការទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក។

ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.កសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តបងប្អូនកម្មករនិយោជិកទាំងអស់ដែលបានចូលបច្ច័យបុណ្យតិចក្តីច្រើនក្តីតាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសំណាងល្អនិងសេចក្ដីសុខគ្រប់ៗគ្នា៕