កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានិងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានមូលនិធិថវិកាចំនួន១,១៩៧,១០០រៀលដើម្បីជួយទៅដល់កងទ័ពខ្មែរនៅសមរភូមិជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមយ៉ាងក្ដៅគគុកដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់កងទ័ពសៀមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនិងជួយទៅដល់ប្រជាជនភៀសសឹកពីកន្លែងមានសង្គ្រាមទៅទីទួលសុវត្ថិភាព។ក្នុងន័យនេះសហភាពសហជីពសុភមង្គលកម្មករកម្ពុជារួមនិងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករសូមអំពាវនាវឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រីវិនិយោគិន គ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ផ្សេងៗឬថ្នាំពេទ្យតាមលទ្ធភាពនិងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់សហភាពសហជីពសុភមង្គលកម្មករកម្ពុជារួមនិងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករសង្ឃឹមជឿជាក់លើស្មារតីនិងទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី វិនិយោគិនបងប្អូនកម្មករ-កម្មការនីព្រមទាំងប្រជាពលរដ្ធទាំងអស់ដេលជាវប្បធម៌នៃការចែករំលែកក្នុងស្មារតីភាពរបស់ប្រជាតិខ្មែរយើងដែលជាខឿនការពារជាតិ។




