• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ុំ ភារះ លោក សៅ វណ្ណី នឹងលោកស្រី កែវ សុភក្ដីតំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានឧបត្ថមទឹកប្រាក់ចំនួន៣៦០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់និងអ្នករៀបអពាពិពាហ៍ចំនួន១នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី​ ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានឧបត្ថមទឹកប្រាក់ចំនួន៣៦០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់ មូលហេតុគាត់បានដាក់ច្បាប់លំហែមាតភាព និងសមាជិកសហជីពដែលរៀបអពាពិពាហ៍ចំនួន១នាក់។នៅក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀល។

 ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណទៅដល់ លោកស្រី ហ៊ុន រស្មីដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕