• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បាននាំយកទឹកប្រាក់ចំនួន ៧៤០,០០០រៀលជូនសមាជិកសហជីពចំនួន៧នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន ៧៤០,០០០រៀលជូនសមាជិកសហជីពចំនួន៧នាក់ដែលនៅក្នុងនោះមានសហមាជិកចំនួន៤នាក់ដែលសម្រាលបុត្រ អ្នករៀបអពាពិពាហ៍ចំនួន១នាក់ អ្នកវះកាត់គីសមានចំនួន១នាក់ និងអ្នកទទួលមរណភាពមានចំនួន១នាក់។

ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ​ ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត