កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានិងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានមូលនិធិថវិកាចំនួន១,៤៤២,៤០០រៀលជូនកម្មករម្នាក់ឈ្មោះ ជឿន សាវ័ណ្ឌ ភេទប្រុស អត្តលេខ៣២១៧៨ ផ្នែកដេរគំរូ មូលហេតុគាត់បានទទួលមរណភាពដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ថវិការដែលទទួលបានក្នុងនោះរួមមាន៖
១.ថវិការរៃអង្គាសពីរបងប្អូនកម្មករមានទឹកប្រាក់ចំនួន២៤៥,២០០រៀល
២.លោកនិយកក្រុមហ៊ុនចូលរួមរំលែកទុក្ខជាទឹកប្រាក់ចំនួន៤០០,០០០រៀល
៣.ឯកឧត្តម លី វិចិត្រ បានចូលរួមរំលែកទុក្ខជាទឹកប្រាក់ចំនួន៤០០,០០០រៀល
៤.ប្រាក់ខែចុងក្រោយរបស់គាត់៥០ដុល្លានិងលុយខ្មែរចំនួន១៩៧,២០០រៀល។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កជំនួសមុខឲ្យក្រុមគ្រួសារសពសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕









