• English
  • ភាសាខ្មែរ
  • Chinese

លោក អាន ភីរុណ និងលោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ២០៤,៥០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក អាន ភីរុណ និងលោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក នឹងបានផ្ដល់ជូនដល់ប្អូនឈ្មោះ ស៊ុំ កាលីន ភេទប្រុស អត្តលេខ៣០៣៥០ ផ្នែកវេចខ្ចប់ ក្រុមE3 ដោយសារម្ដាយគាត់បានទទួលមរណភាព ។

 ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប២០៤,៥០០រៀល។

 ស្របពេលជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕