• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទីតាំងស្ថិតនៅផ្លូវជាតិ៤១ ភូមិវាលវង់ ឃុំសែដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះ ខេម  វ៉ឹត អត្ថលេខ ២០០៧៥ ក្រុមដេរB៩ មូលហេតុដោយសារ ឪពុករបស់គាត់បានទទួលមរណៈភាព ដោយជំងឺរោគាពាធ នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថវិការប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ២៤១,៧០០រៀល៕