• English
  • ភាសាខ្មែរ
  • Chinese

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀលជូនកម្មករ-កម្មការនីចំនួន៤នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី​ សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ  ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀល​ជូនកម្មករ-កម្មការនីចំនួន៤នាក់ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន១០០,០០០រៀលក្នុងនោះរួមមាន៖

១.ឈ្មោះអឿន ចន្រ្ទា ភេទស្រី អត្តលេខL.1938បម្រើការងារផ្នែកដេរ.B2មូលហេតុគាត់ទើបនឹងរៀបអាពាហ៍ពិពាហ៍

២.ឈ្មោះហៀង សៀវម៉ី ភេទស្រី អត្តលេខL.1703បម្រើការងារបិទកាវកាបូបដៃ2.B មូលហេតុគាត់ទើបនឹងរៀបអាពាហ៍ពិពាហ៍

៣.ឈ្មោះមឿន ចាន់នី ភេទស្រី អត្តលេខL.1596បម្រើការងារផ្នែកដេរ.A7 មូលហេតុគាត់ទើបនឹងរៀបអាពាហ៍ពិពាហ៍

៤.ឈ្មោះចាន់ រីណា ភេទស្រី អត្តលេខL.1338បម្រើការងារផ្នែកបិទកាវ.B2 មូលហេតុគាត់បានព្យាបាលជំងឺនិងវះកាត់

នាឱកាសនោះ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក(ខេមបូឌា)ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត