• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ុំ ភារះ និងលោក សៅ វណ្ណី តំណាងសហជីពទឹកចិត្ដស្រ្តីកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៤៩,៨០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ហ្សេនសែនស៊ូ (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា លោក អ៊ុំ ភារះ និងលោក សៅ វណ្ណី តំណាងសហជីពទឹកចិត្ដស្រ្តីកម្ពុជា នៃក្រុមហ៊ុន ហ្សេនសែនស៊ូ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រគល់ថវិការៃអង្គាសជូនសមាជិកសហជីពឈ្មោះ ជា  ខេង ភេទស្រី អត្តលេខZB0091 ផ្នែកខ្សែដេរ2​ ចំនួន ១៤៩,៨០០រៀល មូលហេតុឪពុកគាត់ទទួលមរណភាព។

សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែនស៊ូ (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចែករំលែកនូវថវិការបស់ខ្លួនក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមក៕