កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ម៉ាង សុខា និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម អេហ្វ វ៉ាយ ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩៦០,០០០រៀល ជូនសមាជិកសហជីពដែលទើបសម្រាលកូន និងទើបរៀបអាពាហ៍ពិពាហ៍ ក្នុងនោះរួមមាន៖
១ សមាជិកដែលទើបសម្រាលកូនមានចំនួន ៦នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបប្រាក់ឧបត្ថម្ភមានចំនួន ៧២០,០០០រៀល
និងទី២ សមាជិកដែលទើបរៀបអាពាហ៍ពិពាហ៍មានចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបប្រាក់ឧបត្ថម្ភមានចំនួន ២៤០,០០០រៀល
នាឱកាសនោះ លោក ម៉ាង សុខា ក៏សូមជូនពរឆ្នាំសកល ២០២៥ ដល់បងប្អូនដែលទទួលបានប្រាក់ឧបត្ថម្ភនេះ និងបងប្អូនប្រចាំក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម អេហ្វ វ៉ាយ ឯ.ក ទាំងអស់ សូមឱ្យមានសុខភាពល្អ ប្រកបកិច្ចការឱ្យសមដូចបំណងប្រាថ្នា៕