ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF) លោក ទិត សុភា និងលោក ឌី សំបាន ព្រមទាំងក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេក ស្ដាយ ឯ.ក (ស្ថិតនៅផ្លូវលេខ ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង) បានរៀបចំកម្មវិធីរៃអង្គាសថវិកាពីបងប្អូនកម្មករជានៅក្នុងរោងចក្រ ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ប្អូនស្រី កាន លីសា។
ប្អូនស្រី កាន លីសា មានអត្តលេខសម្គាល់AJ01948 បម្រើការងារនៅផ្នែកដេរ ក្រុម B1 បច្ចុប្បន្នកំពុងធ្លាក់ខ្លួនឈឺធ្ងន់។ ឆ្លងកាត់ការរៃអង្គាសបងប្អូនកម្មករ-កម្មការនី ក្រុមការងារទទួលបានថវិកាសរុបចំនួន ១៧៩,៣០០ រៀល និងបាននាំយកទៅប្រគល់ជូនប្អូនស្រីដើម្បីជួយសម្រាលការចំណាយលើការព្យាបាល។
ក្នុងឱកាសនោះ ក្រុមការងារសហជីពមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមជួយក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពជួយគ្នាក្នុងគ្រាក្រលំបាកនេះ។




