ខេត្តកំពង់ស្ពឺ៖ ការយកចិត្តទុកដាក់ និងការចែករំលែកក្នុងគ្រាអាសន្ន! កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) បែក ឯ.ក (ស្ថិតនៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង) បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ៤៨៩,០០០ រៀល ទៅប្រគល់ជូនលោកស្រី នៅ វឿន កម្មការិនីផ្នែកដេរ Group 7 (អត្តលេខ ០១៦៨៤) ដែលបានរងគ្រោះថ្នាក់ចរាចរណ៍។
ប្រភពថវិកាឧបត្ថម្ភសរុបនេះ រួមមាន៖
- ក្រុមហ៊ុន អេនយូ (ខេមបូឌា) បែក ឯ.ក៖ ចំនួន (២០០,០០០ រៀល)
- នាយកក្រុមហ៊ុន៖ ចំនួន ១០ Module (១០០,០០០ រៀល)
- ប្រធានរោងចក្រ៖ ចំនួន ៨ Module (៨០,០០០ រៀល)
- ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនី៖ ចំនួន ១០៩,០០០ រៀល
តំណាងសហជីព ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមគ្នាបរិច្ចាគថវិកាជួយសម្រាលទុក្ខលំបាករបស់សហការី និងបានជូនពរឱ្យអ្នកជំងឺឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។




