• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា រៃអង្គាសប្រាក់ឧបត្ថម្ភជូនសមាជិកាដែលជួបទុក្ខគ្រួសារ

កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា លោក សៅ វណ្ណី ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិកសហជីព ដើម្បីជួយសម្រាលទុក្ខលំបាកជូនលោកស្រី អ៊ុំ ង៉ែត (ផ្នែកដេរ ៤, អត្តលេខ ZB ០០៨៨) បន្ទាប់ពីម្តាយរបស់លោកស្រីបានទទួលមរណភាព។ការរៃអង្គាសនេះទទួលបានថវិកាសរុបចំនួន ១៤៧,២០០ រៀល ហើយត្រូវបានប្រគល់ជូនដល់គ្រួសារសពដោយផ្ទាល់។

តំណាងសហជីព ជួសមុខឱ្យគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់នៃក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ដែលបានចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងសូមជូនពរឱ្យទទួលបាននូវបុណ្យកុសលស្មើៗគ្នា។

អត្ថបទទាក់ទងដទៃទៀត