• English
  • ភាសាខ្មែរ
  • Chinese

សហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្សព្វផ្សាយពីគោលនយោបាយសម្រាប់សមាជិកថ្មី នៅក្រុមហ៊ុន ផលិតស្បែកជើង ឡូរិន

កំពង់ស្ពឺ៖ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៣  តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៅក្នុងក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពជំនឿចិត្ដកម្មករកម្ពុជា។

ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជាចំនួន ១០នាក់ផងដែរ៕

អត្ថបទទាក់ទងដទៃទៀត