ភ្នំពេញ៖ នាថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ, លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ្វូតវ៉ែ ឯ.ក (ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ) បានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួន ១,៩២០,០០០ រៀល ជូនដល់សមាជិកសហជីពចំនួន ១៦ នាក់ (ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០ រៀល)។
ក្នុងនោះរួមមាន៖
១. រៀបអាពាហ៍ពិពាហ៍ ចំនួន ៨ នាក់
២. សម្រាលកូន ចំនួន ៦ នាក់
៣. មានជំងឺ ចំនួន ២ នាក់
នាឱកាសនោះ តំណាងសហជីពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លី វិចិត្រ និងលោក ឡាយ សំអូន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិក ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងមានសុខភាពល្អបរិបូរណ៍។





















