នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ីន ម៉ៃ តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានអញ្ជើញប្រគល់ប្រាក់ឧបត្ថម្ភចំនួន ១៦០,០០០ រៀល ជូនដល់សមាជិកាសហជីពដែលទើបសម្រាលកូនចំនួន ២រូប នៅរោងចក្រ អេហ្វ អិម អេហ្វ មេនូហ្វេកធឺរីង ឯ.ក (ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល)៖
១. ឈ្មោះ ហ៊ាង លាងម៉េង (អត្តលេខ 06579) ផ្នែកដេរ A5
២. ឈ្មោះ ផល សាវន (អត្តលេខ 03240) ផ្នែកដេរ A8
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងសូមជូនពរដល់ឯកឧត្តមប្រធាន ព្រមទាំងបងប្អូនកម្មករនិយោជិតទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ និងជួបតែសំណាងល្អគ្រប់ពេលវេលា។




