• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកប្រាក់ឧបត្ថម្ភជូនកម្មករ-កម្មការិនី ៤នាក់ នៅក្រុមហ៊ុន អេស្ទើរស្កាយហ្គេមុិន

(កណ្តាល)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ផល ភា ព្រមទាំងក្រុមការងារ តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរស្កាយហ្គេម៉ិន ឯ.ក (ASTER SKY GARMENT CO., LTD) បាននាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់បងប្អូនកម្មករ-កម្មការិនីផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៤។

យោងតាមការបញ្ជាក់ពីតំណាងសហព័ន្ធសហជីព ថវិកាឧបត្ថម្ភសរុបចំនួន ៤០០,០០០ រៀល ត្រូវបានបែងចែកជូនដល់បងប្អូនកម្មករ-កម្មការិនីចំនួន ០៤ នាក់ (ក្នុងម្នាក់ៗទទួលបាន ១០០,០០០ រៀល) ដើម្បីជួយសម្រាលបន្ទុក និងជាការលើកទឹកចិត្តក្នុងឱកាសផ្សេងៗ រួមមាន៖

១. កញ្ញា ពៅ សុផល្លីន (អត្ថលេខ AS001876) ផ្នែកតុកាត់៖ ទទួលបានការឧបត្ថម្ភសម្រាប់ការវះកាត់ព្យាបាលជំងឺ។

២. លោក វឿន ជីវ័ន (អត្ថលេខ AS000731) ផ្នែកដេរ A4៖ ទទួលបានការឧបត្ថម្ភក្នុងឱកាសរៀបអាពាហ៍ពិពាហ៍។

៣. អ្នកស្រី ផល ភ័ស (អត្ថលេខ AS000741) ផ្នែកដេរ A7៖ ទទួលបានការឧបត្ថម្ភសម្រាប់ការសម្រាលកូន។

៤. អ្នកស្រី ខេម ស្រីមុំ (អត្ថលេខ AS001098) ផ្នែកដេរ A12៖ ទទួលបានការឧបត្ថម្ភសម្រាប់ការសម្រាលកូន។

សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំសហព័ន្ធសហជីព តែងតែនៅកៀកកិត និងរួមសុខរួមទុក្ខជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រជានិច្ច។

អត្ថបទទាក់ទងដទៃទៀត