• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិក ៦នាក់ នៅខេត្តកំពង់ចាម

កំពង់ចាម៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា កញ្ញា ថុល ស្រីខួច តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ពីន យ៉ា លេឌើរ ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្ដកំពង់ចាម បាននាំយកប្រាក់ឧបត្ថម្ភទៅប្រគល់ជូនកម្មករ-កម្មការិនីជាសមាជិកសហជីពចំនួន ៦នាក់។

ពិធីប្រគល់ថវិកានេះ រួមមានសមាជិកាដែលបានសម្រាលកូនចំនួន ៥នាក់ និងសមាជិកដែលមានជំងឺកំពុងសម្រាកព្យាបាលចំនួន ១នាក់ ដោយម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១០០,០០០ រៀល សរុបជាទឹកប្រាក់ទាំងអស់ចំនួន ៦០០,០០០ រៀល។

ក្នុងឱកាសនោះ តំណាងសហជីពក៏បានសម្តែងនូវការយកចិត្តទុកដាក់ និងជូនពរដល់បងប្អូនកម្មករ-និយោជិតទាំងអស់ឱ្យជួបតែសំណាងល្អ និងមានសុខភាពល្អគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត