ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ទិត សុភា រួមជាមួយក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេ ជេ ថេក ស្ថាយ ឯ.ក ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់សមាជិកាសហជីពចំនួន ២ រូប ដែលទើបសម្រាលកូន។
នៅក្នុងឱកាសនោះ ក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភចំនួន ៩០,០០០ រៀល ក្នុងមួយម្នាក់ៗ សរុបជាទឹកប្រាក់ចំនួន ១៨០,០០០ រៀល ជូនដល់សមាជិកាទាំង ២ រូប ដើម្បីចូលរួមអបអរសាទរ និងសម្រាលចំណាយមួយផ្នែកក្នុងគ្រួសារ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅទីតាំងក្រុមហ៊ុន អេ ជេ ថេក ស្ថាយ ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ការផ្តល់ជូននេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់សមាជិក-សមាជិកាយ៉ាងពិតប្រាកដ។






