(តាកែវ)៖ តំណាងឲ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ លោក គឹម ទី ដែលជាសហជីពប្រចាំក្រុមហ៊ុន ចុងវ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) បាននាំយកថវិកាដែលបានមកពីការរៃអង្គាស ចំនួន ១៨០,០០០ រៀល ទៅប្រគល់ជូនកម្មការិនីម្នាក់។
កម្មការិនីដែលទទួលបានការជួយឧបត្ថម្ភនេះ មានឈ្មោះ គឹម សុធារី (អត្តលេខ ៧០៧៨៩) បម្រើការងារនៅផ្នែកវិចខ្ចប់ ដែលបច្ចុប្បន្នរូបគាត់កំពុងជួបការលំបាក ដោយសារកូនមានជំងឺឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះផងដែរ លោក គឹម ទី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមគ្នាបរិច្ចាគថវិកាជួយគ្នាក្នុងគ្រាលំបាកនេះ និងបានជូនពរឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងមានសុខភាពល្អគ្រប់ៗគ្នា។



