កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ី ចៀនជីន តំណាងក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានចូលរួមបរិច្ចាគថវិកាចំនួន ១០០ដុល្លា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា ដាក់បំពាក់តាមផ្លូវច្រកចូលវត្ដសិលាចារិក ហៅវត្ដក្ដីត្រឹប ពីផ្លូវជាតិលេខ១ ចូលរហូតដល់ខ្លោងទ្វាវត្ដ ដែលមានចំងាយ ២,៥០០ម៉ែត្រ ស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង តាមរយៈមូលនិធិសប្បុរសធម៌ ដើម្បី សុភមង្គលកម្មករ។
លោក លី វិចិត្រ ប្រធានមូលនិធិក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក និងគោរពជូនចំពោះក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ិនធើណេសិនណល (ខេអេច) ឯ.ក ប្រកបដោយកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕