កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងក្រុមការងារ បានចុះជួបថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន យូ ជា ឆេង អ៉ិនធើណេសិនណល ឯ.ក ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដើម្បីជួបពិភាក្សាការងារ និងបង្ហាញពីសមាសសភាពថ្នាក់ដឹកនាំសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន យូ ជា ឆេង អ៉ិនធើណេសិនណល ឯ.ក ទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីទទួលស្គាល់ជាផ្លូវការ។
ឆ្លៀងក្នុងឱកាសនោះ ឯកឧត្ដម ក៏បានពន្យល់បន្ថែមអំពីតួនាទី ភារកិច្ច និងគោលបំណងដូចជា៖
- ការពារ និងគោរពសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ និយោជិតនៃក្រុមហ៊ុន យូ ជា ឆេង អ៊ិនធើណេសិនណល ឯ.ក ដែលជាសមាជិក
- ផ្ដល់ប្រឹក្សាយោបល់ដល់សហជីពមូលដ្ឋានដែលជាសមាជិកក្នុងការដោះស្រាយវិវាទ ការចរចាជាសមូហភាពជាមួយនិយោជក
- ចូលរួមចំណែកក្នុងការអភិវឌ្ឍលក្ខខណ្ឌការងារសមរម្យ បង្កើនផលិតភាព និងជំនាញដល់កម្មករ និយោជិតដែលជាសមាជិក សំដៅទាក់ទាញការវិនិយោគ និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋ៕