• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន អេ ជេ ថេក ស្ថាយ ឯ.ក ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកជួបាការលំបាក

កំពង់ស្ពឺ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ទិត សុភា និងក្រុមការងារសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន អេ ជេ ថេក ស្ថាយ ឯ.ក (ស្ថិតនៅផ្លូវលេខ ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ក្រោមការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិកាឧបត្ថម្ភជូនដល់សមាជិកសហជីពចំនួន ៤នាក់ ដែលមាន៖

១. ករណីឈឺសម្រាកព្យាបាលលើសពីមួយសប្តាហ៍ ចំនួន ១នាក់

២. ករណីសម្រាលកូន ចំនួន ៣នាក់

ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀលដោយទឹកប្រាក់សរុបទាំងអស់មានចំនួន ៣៦០,០០០រៀល

ជាចុងក្រោយ តំណាងសហជីពសូមអរគុណដល់បងប្អូនទាំងអស់គ្នា និងសូមជូនពរឱ្យសមាជិក និងបងប្អូនកម្មករនិយោជិតទាំងអស់មានសុខភាពល្អ និងជួបតែសេចក្តីសុខចម្រើន។