កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក។
ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកគ្រួសារលោកស្រី ជុំ លក្ខិណា (អត្តលេខ ៧៩៧៨ ផ្នែកទឹកថ្នាំ A1) ដែលត្រូវជាស្វាមីបង្កើតបានទទួលមរណភាព។
ថវិកាដែលប្រមូលបានសរុបចំនួន ៣២២,០០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។
តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមថវិកាតាមសទ្ធា និងសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕





