តាកែវ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គឹម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមចុងវ៉ឺ (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។ បាននាំយកប្រាក់រៃអង្គាស ១១៥,៣០០ រៀល (មួយសែនមួយម៉ឺនប្រាំពាន់បីរយរៀល) ជូនសមាជិកសហជីពចំនួន១នាក់ ក្នុងនោះរួមមាន ៖
១.ឈ្មោះ ទិត្យ ម៉េងហួយ អត្តលេខ ៧០៣៩២ ផ្នែកវិច្ចខ្ចប់ ដោយម្តាយគាត់ឈឺធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ
ឆ្លៀតឱកាសនោះ លោក គឹម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុងវ៉ឺ (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕




