• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ(ស៊ី.ឌី) ឯ.ក បាននាំយកប្រាក់រៃអង្គាសសរុបចំនួន ២៣៥,៨០០ រៀល ជូនសមាជិកសហជីពចំនួន០១នាក់

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត  តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ(ស៊ី.ឌី) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បាននាំយកប្រាក់រៃអង្គាស ២៣៥,៨០០ រៀល​ (ពីរសែនបីម៉ឺនប្រាំពាន់ប្រាំបីរយរៀល) ជូនសមាជិកសហជីពចំនួន០១នាក់ ៖
១.ឌុច ភាព ភេទ ប្រុស អត្តលេខ ០៦៩០ ផ្នែកឃ្លាំងពិនិត្យស្បែក ដោយសារឪពុកគាត់បានទទួលមរណភាព ។
ឆ្លៀតឱកាសនោះ  លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ(ស៊ី.ឌី) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត