កណ្ដាល៖នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាពី ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក សូត្រ សុជាតិ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា បាននាំយកថវិកាឧបត្ថម្ភដើម្បីចូលរួមរំលែកទុក្ខជូនគ្រួសារសពដែលជាសមាជិកមានឈ្មោះ ស្រេង រ៉ានុ ភេទប្រុស អត្ថលេខ ១០៨៨ ក្រុមដេរL២ ធ្វើការនៅក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក មូលហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍(ស្លាប់) ស្ថិតនៅភូមិភក្ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ថវិកាប្រគល់ជូនក្រុមគ្រួសារនៃសពមានចំនួនទឹកប្រាក់ ១០០(ដុល្លា)៕