កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បាននាំយកប្រាក់ឧបត្ថម្ភ ១៨០,០០០ រៀល (មួយសែនប្រាំបីម៉ឺនរៀល) ជូនសមាជិកសហជីពចំនួន២នាក់ ក្នុងម្នាក់ៗទទួលបាន ៩០.០០០ រៀល ក្នុងនោះរួមមាន ៖
១.ឈ្មោះ ហង្ស ចិន្តា ភេទ ស្រី អត្ថលេខ ០៨៤៩ ផ្នែកចុងទី
២.ឈ្មោះ ណុប ពុទ្ធា ភេទស្រី អត្ថលេខ ១៨៦០ ផ្នែកដេរ ៩
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕






