កំពង់ស្ពឺ៖ ថ្ងៃទី 20 ខែធ្នូឆ្នាំ 2023 តំណាងសហជីពសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពឈ្មោះ ទ្រី កុសល ផ្នែកបិតកាវ អត្ដលេខ ២១៦៧៨ ធ្វើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ស៊ីឌី) ឯ.ក ដែលម្ដាយគាត់បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ថវិកាដែលប្រគល់ជូនសមាជិកសហជីពមានចំនួន ២៧៥,៧០០រៀល៕