តាកែវ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) និងដោយមានការมอบหมายតំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានធ្វើការរៃអង្គាស និងនាំយកថវិកាឧបត្ថម្ភជូនដល់កម្មការិនីម្នាក់ឈ្មោះ ឈៅ ស្រុឹម (អត្តលេខ ៧០៥៤៥ ផ្នែកវិចខ្ចប់) ដោយសារម្តាយបង្កើតរបស់គាត់បានទទួលមរណភាព។
នាឱកាសនោះ ថវិកាសរុបចំនួន ១៧៣,០០០រៀល ត្រូវបានប្រគល់ជូនដល់ប្អូនស្រីផ្ទាល់ ដើម្បីជួយរំលែកទុក្ខ និងសម្រាលការលំបាកក្នុងគ្រួសារ។
ជាចុងក្រោយ តំណាងសហជីពសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានជួយសហការ និងបរិច្ចាគថវិកា។ ក្នុងគ្រាដែលបងប្អូនជួបប្រទះនូវទុក្ខលំបាក សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ សំណាងល្អ និងទទួលបានមហាបុណ្យកុសលស្មើៗគ្នា។




