• English
  • ភាសាខ្មែរ
  • Chinese

សហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) រៃអង្គាសថវិកាជួយកម្មការិនីដែលមានកូនប្រឈមជំងឺធ្ងន់

ខេត្តតាកែវ៖ ស្មារតីជួយគ្នាក្នុងគ្រាលំបាក! កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (តំណាងឱ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា) បានផ្តួចផ្តើមរៃអង្គាសថវិកាពីបងប្អូនកម្មករនិយោជិត ដើម្បីនាំយកទៅឧបត្ថម្ភជូនលោកស្រី ឡុង ស្រីណុច ដែលជាកម្មការិនីផ្នែក QC (អត្តលេខ ៧០៧۰۰)។

ការជួយឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពីកូនរបស់លោកស្រីបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ថវិកាសរុបដែលបានប្រគល់ជូននាឱកាសនោះមានចំនួន ១៥៤,៤០០ រៀល

តំណាងសហជីព ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមគ្នាចែករំលែក និងជួយសម្រាលទុក្ខលំបាករបស់សហការីនាពេលនេះ ព្រមទាំងបានជូនពរឱ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ និងសុខភាពល្អគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត